Klopp​៖ ​សមត្ថភាព​ខ្ញុំ ​នៅ​កម្រិត​៤​ទេ ​តែ Simeone ​នៅ​កម្រិត​១២​ឯ​ណោះ​

​ក្រុម Liverpool ​នឹង​ត្រូវ​ប៉ះ​ក្រុម​ម្ចាស់​ផ្ទះ Atletico Madrid ​ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​យប់​នេះ​។

​មុន​ការ​ប្រកួត​ខាង​លើ​ចាប់​ផ្ដើម ​លោក Klopp ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​និយាយ​ថា​៖ “គាត់​បាន​ដឹក​នាំ​ក្រុម​នេះ ​៨​ឆ្នាំ​មក​ហើយ​និង​បាន​ចូល​លេង​ពាន​រង្វាន់​នេះ។ បទ​ពិសោធ​របស់​គាត់​ពិត​ជា​ល្អ ​បើ​ធៀប​នឹង​ខ្ញុំ ​ខ្ញុំ​ទើប​តែ​កម្រិត​ទី​៤ តែ Diego ​គឺ​នៅ​កម្រិត​ទី​១២​ឯ​ណោះ។ ពួកគេ​ជា​ក្រុម​ដែល​ប្រឹងប្រែង​លេង​ខ្លាំង ​ហើយ​ប្រព័ន្ធ​ការពារ​របស់​គេ​ក៏​បាន​ល្អ​ថែម​ទៀត។ ការ​ដឹក​នាំ​ក្រុម​របស់​លោក Diego ​ពិត​ជា​ល្អ”។

​ក្រុម AT Madrid ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អេស្ប៉ាញ។ យ៉ាងណាមិញ ​សម្រាប់​រដូវ​កាល​នេះ ​ពួកគេ​មាន​បញ្ហា​ច្រើន ​ដែល​ធ្វើ​ឱ្យ​ក្រុម​ធ្វើ​មិន​សូវ​ជា​បាន​ល្អ​នោះ​ទេ។ សម្រាប់​ការ​ប្រកួត​ទល់​ក្រុម​ការពារ​តំណែង​ជើង​ឯក Champions League ​នៅ​យប់​នេះ ​ក្រុម​របស់​លោក Simeone ​នឹង​មិន​មាន​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម Felix ​នោះ​ទេ ដោយសារ​របួស​មិន​ទាន់​ជា​សះស្បើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT