Lampard ​៖ ​ខ្ញុំ​មិន​យល់ ហេតុ​អី​អាជ្ញាកណ្ដាល​មិន​មើល VAR ​ចំពោះ​កំហុស​ Maguire​

​ក្រុម Chelsea ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Manchester United ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ​។

​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​ខ្សែ​ការពារ Maguire ​បាន​បង្ក​កំហុស​ ទាត់​កីឡាករ​ Michy Batshuayi ប៉ុន្តែ​ជា​សំណាង​ល្អ ​មិន​ទទួល​បាន​កាត​ក្រហម​សម្រាប់​កំហុស​នេះ​នោះ​ទេ។ ​យ៉ាងណាមិញ ​ត្រង់​ចំណុច​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​លោក Lampard ​អ្នក​ចាត់ការ​ក្រុម​តោ​ខៀវ ​មិន​ពេញ​ចិត្ត  ហើយ​ក៏​ឆ្ងល់​ថា​អាជ្ញា​កណ្ដាល ​យ៉ាង​ម៉េច​ទើប​មិន​ទៅ​មើល VAR ​ត្រង់​កន្លែង​បង្ក​កំហុស​នេះ​។

Lampard ​បាន​និយាយ​ដូច្នេះ​ថា​៖ “Harry Maguire ​គួរ​តែ​ទទួល​បាន​កាត​ក្រហម​បណ្ដេញ​ចេញ ចំពោះ​កំហុស​ដែល​គេ​បង្ក​ឡើង។ ក្នុង​ការ​ប្រកួត​នេះ ​គេ​បាន​ឃើញ​គ្រប់​គ្នា​ថា​វា​ជា​ចេតនា។ ​មាន​ចំណុច​ជា​ច្រើន ​ដែល Chelsea ​គួរ​តែ​ទទួល​បាន ប៉ុន្តែ​ចុង​ក្រោយ​យើង​មិន​អាច​ទៅ​វិញ។ ខ្ញុំ​ពិត​ជា​មិន​យល់​ត្រង់​ចំណុច​នេះ​ទេ”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT