លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City បានបញ្ជាក់ថាបើទោះជាក្លឹបត្រូវគេកាត់ទៅលេងនៅ League Two ក៏លោកនៅតែបន្ដដឹកនាំក្រុមនេះទៀតដែរ។
ក្រុម Manchester City បានរងបម្រាមលេងនៅ UEFA Champions League ២រដូវកាលនិងត្រូវពិន័យ២៥លានផោនទៀត ចំពោះការទិញដូរកីឡាករប្រើប្រាស់ប្រាក់ច្រើនលើសលុប។ ស្របពេលការបង្កើតកំហុសនេះដែរ ខាងអង់គ្លេសវិញ ក៏ត្រៀមនឹងចាត់វិធានការលើក្រុមរបស់លោក Pep នេះដែរ ប៉ុន្តែមិនទាន់ចេញជាផ្លូវការនោះទេ។
ប្រភពមួយចំនួនបានបញ្ជាក់ថាក្រុម Man City អាចនឹងរបូតពានរង្វាន់របស់ខ្លួនវិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយមួយវិញទៀតពួកគេអាចនឹងត្រូវទម្លាក់ទៅលេងនៅលីគក្រោមថែមទៀត។ យ៉ាងណាក៏ដោយ លោក Pep ដែលជាអ្នកចាត់ការក្រុម បានបង្ហាញជំហរថាទោះជាស្ថិតក្នុង League Two ក៏លោកនៅតែបន្ដដឹកនាំក្រុម Man City នេះទៀតដែរ មិនចាកចេញទៅណាទេ៕ប្រភព៖ Dailymail