លោកប្រធានាធិបតី ពូទីន បានទូរសព្ទទៅគ្រូបង្វឹក Stanislav Cherchesov របស់រុស្ស៊ីភ្លាម ក្រោយការប្រកួតចាញ់ក្រុមក្រូអាត ដោយបាល់ប៉េណាល់ទី ៤-៣ ក្រោយស្មើគ្នា ២-២ នៅនាទីប្រកួត១២០នាទី។
លោក Stanislav Cherchesov បាននិយាយរឿងខាងលើថា៖ “លោក ពូទីន បានទូរសព្ទមកខ្ញុំ ហើយគាត់បានអបអរក្រុមជម្រើសជាតិរុស្ស៊ី ចំពោះការប្រកួតដែលយើងលេងបានល្អ។ គាត់បាននិយាយថា ក្រុមរុស្ស៊ីបានបង្ហាញការលេងបាល់ទាត់យ៉ាងល្អ។ ខ្ញុំបានប្រាប់គាត់វិញ ថាក្រុមទាំងមូលពិបាកចិត្តចំពោះការចាញ់នេះ ប៉ុន្តែគាត់បាននិយាយប្រាប់ខ្ញុំទៀតថាយើងគួរតែបើកភ្នែកយើងរបស់យើង ហើយបន្ដដំណើរទៅមុខទៀត”។
ចុំពោះការបរាជ័យក្រោមថ្វីជើងក្រូអាតនេះដែរ លោក Dmitry Peskov អ្នកនាំពាក្យរបស់វិមានក្រឹម ឡាំង បានបញ្ជាក់ថា៖ “បរាជ័យរបស់ក្រុមយើង គឺពិតជាស្មោះត្រង់ ហើយពួកគេពិតជាល្អខ្លាំងណាស់។ ពួកគេបានស្លាប់ក្នុងទីលានបាល់ទាត់ ដែលយុត្តិធម៌ យើងមោទនភាពចំពោះពួកគាត់”។
រុស្ស៊ីជាក្រុមមួយដែលគ្មាននរណានឹកស្មានដល់ថាពួកគេអាចឈានដល់វគ្គនេះឡើយ។ ស្ថិតក្នុងពូលជាមួយក្រុមខ្លាំង ប៉ុន្តែពួកគេអាចឆ្លងដល់វគ្គ១៦ក្រុម ហើយទម្លាក់ក្រុមអេស្ប៉ាញបានថែមទៀត។ យ៉ាងណាមិញ ដំណើររបស់ពួកគេអស់ត្រឹមវគ្គ៨ក្រុមក្រោមថ្វីជើងរបស់ក្រូអាតនេះហើយ៕ប្រភព៖ Theguardian