សមាគមបាល់ទាត់អឺរ៉ុប UEFA បានសម្រេចធ្វើការបង្កើតនូវពានរង្វាន់ថ្មីមួយដែលតំណាងដល់កីឡាករដែលបង្ហាញទម្រង់លេងល្អបំផុត Man Of The Match រៀងរាល់វគ្គជម្រុះនីមួយៗរាប់ចាប់វគ្គ ១៦ ក្រុមចុងក្រោយឡើងទៅ។
កន្លងទៅយើងធ្លាប់តែបានឃើញការប្រកាសនូវឈ្មោះធម្មតា ប៉ុន្តែពុំមានការប្រគល់ពានរង្វាន់អ្វីនោះទេ តែចាប់ពីវគ្គ ១៦ ក្រុមឆ្នាំនេះទៅ UEFA បានធ្វើការបន្ថែមនូវពានរង្វាន់មួយហើយ។
ក្នុងនោះនឹងចូលរួមកាត់សេចក្តីពីក្រុមសង្កេតការណ៍បច្ចេកទេសរបស់សមាគម ដោយមើលទាំងការលេងទូទៅ បច្ចេកទេស ភាពច្នៃប្រឌិត និងការលេងដោយយុត្តិធម៌ជាដើម។
មានជើងចាស់ ៩ រូបត្រូវកាត់សេចក្តីនាវគ្គនេះ រួមមាន Packie Bonner, Cosmin Contra, Aitor Karanka, Robbie Keane, Roberto Martinez, Gines Melendez និង Phil Neville, Willi Ruttensteiner និង Gareth Southgate៕ ប្រភព៖ UEFA