ប៉ះ Liverpool យប់​នេះ At ចេញ​បញ្ជី​ឈ្មោះ​ហើយ អត់​បាន​យក ‘Ronaldo ទី​ពីរ’ ទៅ​ទេ

ការ​ប្រកួត​រវាង At Madrid និង Liverpool នឹង​ធ្វើ​ឡើង​នៅ​រាត្រី​រំលង​អាធ្រាត្រា​ឈាន​ចូល​ថ្ងៃ​ទី ១៩ ​កុម្ភៈ នា​វេលា​ម៉ោង ០៣:០០ នាទី​រំលង​អាធ្រាត្រ ដែល​នេះ​ជា​គូ​មរណៈ​ដ៏​ជក់ចិត្ត​មួយ​មាន​ផ្សាយ​បន្ត​ផ្ទាល់​លើ​ទំព័រ CTS Sports។

ទៅ​មើល​បញ្ជី​កីឡាករ​របស់​ Atletico Madrid គឺ​មិន​សូវ​ពេញ​ជើង​ខ្លាំង​ទេ ពោល​គឺ​ Joao Felix, Kieran Trippier និង Hector Herrera នៅ​បន្ត​អវត្តមាន ដោយ​សារ​បញ្ហា​របួស​ញាំញី​ដដែល។

បញ្ជី​កីឡាករ​រួម​មាន​ដូច​ខាង​ត​ទៅ៖Jan Oblak, Antonio Adan, Santiago Arias, Sime Vrsaljko, Jose Maria Gimenez, Felipe, Stefan Savic, Mario Hermoso, Renan Lodi, Saul, Koke, Thomas Partey, Marcos Llorente, Thomas Lemar, Vitolo, Yannick Carrasco, Angel Correa, Alvaro Morata and Diego Costa៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT