អ្នកចាត់ការក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានជ្រើសរើសយកក្លឹប Lazio ដែលថានឹងអាចឈ្នះពានរង្វាន់ Serie A ប្រចាំរដូវកាល ២០១៩/២០ នេះ។
Lazio បានផ្តួល Inter Milan នៅលទ្ធផល ២-១ ហក់ទៅចំណាត់ថ្នាក់ទី ២ ក្នុងតារាង មានពិន្ទុកាន់តែប្រកិតនឹងក្លឹប Juventus ដែលឈរនៅកំពូល។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់មានប្រសាសន៍ថា៖ “ខ្ញុំសាទរសម្រាប់ Lazio ក្នុងការឈ្នះពានរង្វាន់ ដោយយើងមានអតីតកីឡាករ Liverpool នៅទីនោះគឺ Lucas Leiva ស្របពេលដែល Ciro Immobile ក៏ជាកីឡាករមួយរូបរបស់ខ្ញុំកាលនៅដឹកនាំ Borussia Dortmund ដែរ”។
លោកបន្ថែមថា៖ “ខ្ញុំពិតជាសោកស្តាយសម្រាប់ Maurizio Sarri និង Antonio Conte តែខ្ញុំជឿថា Lazio នឹងផ្តល់រឿងភ្ញាក់ផ្អើលជាមួយនឹងរដូវកាលដ៏អស្ចារ្យនេះ”។ រំឭកថាកន្លងទៅមានតែ Lazio មួយគត់ជាក្រុមដែលអាចផ្តួលទាំង Inter និង Juventus នារដូវកាល ២០១៩/២០៕
ប្រភព៖ Football-Italia