Man City ​ទុក​ចិត្ត​ថា Pep ​និង​កីឡាករ​ល្អ​ៗ​របស់​ខ្លួន ​មិន​ចាកចេញ​ទេ ទោះ​អត់​បាន​លេង UCL ​

ក្លឹប Manchester City ​ជឿ​ជាក់​ថា​អ្នក​ចាត់ការ Pep  Guardiola  ​និង​កីឡាករ​ល្អ​ៗ​របស់​ខ្លួន ​មិន​ចាកចេញ​ពី​ក្រុម​ឡើយ ​បើ​ទោះ​ជា​ក្លឹប​មិន​អាច​លេង UEFA Champions League ​ដល់​២​រដូវ​កាល​ក៏​ដោយ​។

ក្រុម Man City ​ត្រូវ​បាន UEFA ​ពិន័យ​មិន​ឱ្យ​លេង UEFA Champions League ​២​រដូវ​កាល ​ក្រោយ​ពី​រក​ឃើញ​ថា​ក្រុម​នេះ​បាន​ល្មើស​ច្បាប់​ចាយ​វាយ​ប្រាក់​លើ​ការ​ទិញ​ដូរ​កីឡាករ​ចន្លោះ​ឆ្នាំ​២០១២​ដល់​២០១៦​។ ​មិន​ត្រឹម​តែ​ពិន័យ​មិន​ឱ្យ​លេង​នោះ​ទេ ​ពួកគេ​ក៏​ត្រូវ​ពិន័យ​ជា​ប្រាក់​ដល់​ទៅ​២៥​លាន​ផោន​ផង​ដែរ។ ​ក្លឹប​អាច​មាន​ឱកាស​តវ៉ា ​ហើយ​ប្រសិន​បើ​មិន​មាន​អ្វី​ប្រែប្រួល ​ការ​ពិន័យ​គឺ​ចាប់​ផ្ដើម​ពី​រដូវ​កាល​ក្រោយ​ទៅ។

ក្នុង​ដំណាក់​កាល​នេះ ​ថ្នាក់​ដឹក​នាំ​ក្រុម Man City ​បាន​ផ្ដល់​ទំនុក​ចិត្ត​ថា​នឹង​ឆ្លង​ផុត​ដំណាក់​កាល​ពិបាក​នេះ ​ហើយ​អ្នក​ចាត់ការ Pep ​ក៏​នឹង​មិន​ចេញ​ទៅ​ណា​ចោល​ក្រុម​ដែរ។ មួយ​វិញ​ទៀត ​កីឡាករ​ក្នុង​ក្លឹប​ទាំង​អស់​ក៏​នឹង​នៅ​បន្ដ ​ហើយ​ជួយ​គ្នា​ដើម្បី​ឆ្លង​កាត់​វា​ឱ្យ​បាន​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT