Ozil ​រក​គ្រាប់​បាល់​ឱ្យ Arsenal ​បាន​វិញ ​ក្រោយ​ខកខាន​១០​ខែ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​លីគ​នៅ​យប់មិញ​នេះ ​ដោយ​អាច​យក​ឈ្នះ​លើ​ក្រុម​ Newcastle United ​បាន​ក្នុង​លទ្ធផល ៤-០។

​ក្រោយ​ពី​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ជា​ច្រើន​លើក​កន្លង​មក ​ពេល​នេះ​ក្រុម Arsenal ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ពេញ​ចិត្ត​វិញ​ហើយ ជាមួយ​ការ​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​៤​គ្រាប់​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Newcastle United ​។ ៤​គ្រាប់​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក៏​មាន​១​គ្រាប់​ជា​របស់ Ozil ​ផង​ដែរ។ ​នេះ​ជា​គ្រាប់​បាល់​ដំបូង​ក្នុង​រយៈ​ពេល​១០​ខែ​ចុង​ក្រោយ​របស់​កីឡាករ​អាល្លឺម៉ង់​ខាង​លើ​នេះ ​ឱ្យ​ក្រុម Arsenal ​ហើយ។

​លោក Arteta ​បាន​និយាយ​ចំពោះ​ការ​ប្រកួត​ខាង​លើ​នេះ​ថា​ក្រុម​របស់​លោក ​ធ្វើ​បាន​ល្អ ​ជា​ពិសេស Pepe ​ដែល​រក​បាន​១​គ្រាប់​និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​១​គ្រាប់​។ ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ខាន​លេង​ល្អ​បែប​នេះ​ជា​យូរ​មក​ហើយ។ ​ក្រុម​កាំភ្លើង​ធំ ​បច្ចុប្បន្ន​នៅ​លេខ​រៀង​ទី​១០​ក្នុង​តារាង ​ដោយ​មាន​៣៤​ពិន្ទុ ​ឆ្លង​កាត់​២៦​ប្រកួត៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT