Lazio ​ធ្វើ​ស៊ី Inter Milan ​ស្រប​ពេល Juventus ​ឡើង​កំពូល​តារាង​វិញ​

​ក្រុម Lazio ​បាន​យក​ឈ្នះ​លើ​ក្រុម Inter Milan ​ក្នុង​លទ្ធផល ២-១ នា​ការ​ប្រកួត​លីគ​កំពូល​អ៊ីតាលី ​នៅ​យប់មិញ ​ធ្វើ​ឱ្យ​ពួកគេ​ឡើង​ឈរ​លេខ​២​កំពូល​តារាង​។

ក្រុម Inter Milan ​របស់​លោក Conte ​បើក​ឆាក​នាំ​មុខ​ក្រុម Lazio ​មុន​ទៅ​ហើយ ​ដោយ Young ​ធ្វើ​បាន​សម្រេច​១​គ្រាប់​នៅ​នាទី​៤៤។ ​យ៉ាងណាមិញ ​ឈាន​ចូល​ដល់​តង់​ទី​២ ​ក្រុម​ម្ចាស់​ផ្ទះ​ព្យាយាម​វាយ​សម្រុក​វិញ ​រហូត​បាន​ប៉េណាល់ទី​១​គ្រាប់​នាទី​៥០ ​ដោយ Immobile ​មុន​ពេល Savic ​ថែម​បាន​គ្រាប់​បាល់​ទី​២ ​នាទី​៦៩ ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​យក​៣​ពិន្ទុ​តែ​ម្ដង។

​ការ​បាន​៣​ពិន្ទុ​នេះ​ដែរ ធ្វើ​ឱ្យ​ក្រុម Lazio ​ឡើង​ទៅ​លេខ​២​ក្នុង​តារាង Serie A ​ស្រប​ពេល​លេខ​១​បាន​ទៅ​លើ​ក្រុម Juventus ​ដែល​យក​ឈ្នះ​លើ​ក្រុម Brescia ​ក្នុង​លទ្ធផល ២-០។ ​ក្នុង​លីគ​អ៊ីតាលី​រដូវ​កាល​នេះ ​ហាក់​ដូចជា​ប្រដេញ​គ្នា​ខ្លាំង ​ដោយ Juventus ​លេខ​១ ​នេះ ​លើស​ក្រុម​លេខ​២ Lazio ​តែ​១​ពិន្ទុ​ប៉ុណ្ណោះ ហើយ​ក្រុម​លេខ​៣ Inter Milan ​ចាញ់​ក្រុម​កំពូល​តារាង ៣​ពិន្ទុ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT