Son ​ជា​វីរបុរស​ជួយ Spurs ​យក​៣​ពិន្ទុ​បាន​ពី​ក្រុម Aston Villa ​

​ខ្សែ​ប្រយុទ្ធ Son ​រក​បាន​គ្រាប់​បាល់​ចុង​ម៉ោង ជួយ​ក្រុម Spurs ​យក​ឈ្នះ​លើ​ក្រុម Aston Villa ​ក្នុង​លទ្ធផល ៣-២ ​នា​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស​នៅ​យប់មិញ​នេះ​។

​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នេះ ពិត​ជា​ល្អ​មើល​មែនទែន។ ម្ចាស់​ផ្ទះ Aston Villa ​រក​គ្រាប់​បាល់​បាន​មុន​នៅ​នាទី​៩ ​ដែល​ជា​បាល់​ចូល​ទី​ខ្លួន​ឯង​របស់​ Alderweireld ។ ​យ៉ាងណាមិញ ​ខ្សែ​ការពារ​រូប​នេះ ​ក៏​រក​បាន​១​គ្រាប់​វិញ​ដែរ ​នៅ​នាទី​២៧ ​មុន​ពេល Son ​រក​គ្រាប់​បាល់​នាំ​មុខ​បាន​នៅ​នាទី​៤៥+២ ។ ​ឈាន​ចូល​តង់​ទី​២​វិញ ​Engels ​របស់ Aston Villa ​ក៏​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន ​នាទី ៥៣។ ​ការ​ប្រកួត​ជិត​នឹង​ចប់​ទៅ​ហើយ Son ​ក៏​ថែម​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យ Spurs ​បាន​នៅ​នាទី​៩០+៤ ​ដើម្បី​ចប់​ការ​ប្រកួត​ឈ្នះ​ក្នុង​លទ្ធផល ៣-២។

​លោក Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​នេះ​ដែរ​ថា ​វា​ជា​ការ​ប្រកួត​មួយ​ដែល​អ្នក​គាំទ្រ​ត្រូវ​តែ​មើល​ឱ្យ​ទាល់​តែ​ចប់។ ​Spurs ​មិន​ដែល​បោះបង់​ការ​ខំប្រឹងប្រែង​នោះ​ទេ ​ពួកគេ​តែងតែ​បង្ហាញ​ថា​គ្រប់​ពេល​គឺ​អាច​ស្វែង​រក​ជ័យជម្នះ​បាន​ជា​និច្ច៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT