Real Madrid ​ស្មើ​យប់មិញ ធ្វើ​ឱ្យ Barcelona ​ចាញ់​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​

​ក្រុម Real Madrid ​លេង​បាន​ត្រឹម​ស្មើ​ក្រុម​បាត​តារាង Celta Vigo ​ក្នុង​លទ្ធផល ២-២ ​ប៉ុណ្ណោះ នា​ការ​ប្រកួត La Liga ​នៅ​យប់មិញ​នេះ​។

​ក្រុម Celta Vigo ​ធ្វើ​បាន​យ៉ាង​ល្អ ដោយ​បើក​ការ​នាំ​មុខ​មុន​នៅ​នាទី​៧ ​ដោយ Smolov ​។ ​គ្រាប់​បាល់​តាម​ស្មើ​របស់​ក្រុម Real Madrid ​វិញ ​ធ្វើ​បាន​ដោយ Toni Kroos ​នៅ​នាទី​៥២ ​មុន​ពេល Ramos ​ថែម​បាន​គ្រាប់​បាល់​នាំ​មុខ​ម្ដង​វិញ​នៅ​នាទី​៦៥។ ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ ​នាទី​៨៥ ​កីឡាករ Mina ​ក៏​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​ឱ្យ​ក្រុម Celta Vigo ​វិញ​ទៀត។ ​ចប់​ការ​ប្រកួត ​ក្រុម​ទាំង​ពី​ស្មើ​គ្នា ២-២។

​តាម​លទ្ធផល​នេះ ​ក្រុម Real Madrid ​នៅ​បន្ដ​ឈរ​កំពូល​តារាង La Liga ​ដដែល ប៉ុន្តែ​បន្ថយ​គម្លាត​នាំ​មុខ​ពិន្ទុ​ក្រុម Barcelona ​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ ​ឆ្លង​កាត់​ការ​ប្រកួត​២៤​ប្រកួត​មក​នេះ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT