លោក Jurgen Klopp សោកស្ដាយចំពោះក្រុម Manchester City និងលោក Pep ដែលត្រូវបាន UEFA ពិន័យមិនឱ្យលេងពានរង្វាន់ UEFA Champions League ដល់ទៅ២ឆ្នាំ។
កាលពីម្សិលមិញ UEFA បានប្រកាសពិន័យក្រុម Man City ដល់ទៅ២ឆ្នាំចំពោះរឿងដែលក្លឹបនេះ ធ្វើខុសច្បាប់របស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប ចាយវាយលើសចំនួនកំណត់។ ប្រការនេះហើយ នឹងធ្វើឱ្យក្រុម Man City ខាតបង់ជាច្រើន ចំពោះការមិនបានលេងពានកម្រិតអន្តរជាតិនេះ ដោយប្រាក់ដែលខាតនោះក្នុងរង្វង់១៧០លានផោនឯណោះ។
ជាមួយរឿងនេះដែរ លោក Klopp បាននិយាយថាខ្លួនពិតជាសោកស្ដាយចំពោះការអវត្តមានក្លឹប Man City ដែលជាក្លឹបល្អមួយ មិនមានឈ្មោះលេង UEFA Champions League ។ លោករំពឹងថាក្លឹបនឹងអាចតវ៉ាចំពោះការពិន័យនេះ ដើម្បីបន្ថយ ឬអាចចូលលេងវិញបានជាធម្មតានៅពេលខាងមុខនេះ៕ប្រភព៖ Dailymail