Neymar ​៖ Sancho ​​ជា​កីឡាករ​ល្អ​ម្នាក់​របស់ Dortmund ​មិន​អាច​មើល​ស្រាល​បាន​

​ខ្សែ​ប្រយុទ្ធ Neymar ​របស់​ក្រុម PSG ​បាន​និយាយ​ថា​កីឡាករ Sancho ​នឹង​ធ្វើ​ឱ្យ​ក្រុម Dortmund ​កាន់​តែ​លេង​ល្អ ​និង​បង្ក​គ្រោះ​ថ្នាក់​បាន​គ្រប់​ពេល។

​ក្រុម PSG ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Dortmund ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។ ​មុន​ការ​ប្រកួត​នោះ​មក​ដល់ Neymar ​ខ្សែ​ប្រយុទ្ធ​ដែល​មិន​ទាន់​ច្បាស់​ថា​អាច​ចូល​លេង​បាន​ឱ្យ PSG ​ឬ​អត់ ​បាន​និយាយ​មុន​ប្រកួត​ថា​ក្រុម​របស់​លោក​ត្រូវ​ផ្ដោត​ចិត្ត​ទុក​ដាក់​លើ Sancho ​ឱ្យ​មែនទែន។ ​កីឡាករ​ស្លាប​រូប​នេះ ​តែងតែ​លេង​បាន​ល្អ ​និង​ជួយ​តំបន់​ប្រយុទ្ធ​បាន​ច្រើន។

“Sancho ​ជា​កីឡាករ​ម្នាក់​ដែល​ខ្ញុំ​តែងតែ​មើល​គាត​លេង។ ​ក្រុម Dortmund ​ជា​ក្រុម​ល្អ​មួយ​ដែល​មាន​កីឡាករ​មាន​សមត្ថភាព​ច្រើន។ ពួកគេ​មាន​កីឡាករ​ពិសេស​ៗ ​ដូចជា Sancho ​នេះ គឺ​ពិត​ជា​គ្រោះ​ថ្នាក់។ យើង​បាន​ដឹង​ហើយ​ថា​ប៉ះ​ក្រុម Dortmund ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ”។ សម្ដី Neymar ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT