Zidane ​៖ Man City ​នឹង​កាន់​តែ​ខ្លាំង​ថែម​ទៀត ពេល​ជាប់​ពិន័យ​ពី UEFA ​

​Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​បញ្ជាក់​ថា​ក្រុម Manchester City ​នឹង​កាន់​តែ​មាន​កម្លាំង​ចិត្ត​ថែម​ទៀត ​នៅ​ពេល​ដែល​ពួកគេ​កំពុង​ជាប់​បម្រាម​របស់ UEFA ​រហូត​ដល់​២​ឆ្នាំ​នេះ​។

​ក្រុម Real Madrid ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Man City ​នៅ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​។ ​មុន​ការ​ប្រកួត​នេះ ​កាល​ពី​ម្សិលមិញ ​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប ​បាន​ចេញ​ប្រកាស​ពិន័យ​ដល់​ក្រុម Man City ​ដល់​ទៅ​២​ឆ្នាំ​ហាម​ចូល​លេង​ពាន​រង្វាន់​ខាង​លើ​ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ ​បន្ទាប់​ពី​រក​ឃើញ​ថា​ក្លឹប​នេះ​ធ្វើ​ខុស​ច្បាប់​ចាយវាយ​ទិញ​ដូរ​កីឡាករ។

ជាមួយ​ការ​ពិន័យ​នេះ ​បាន​ធ្វើ​ឱ្យ​លោក Zidane ​គិត​ថា​នឹង​កា្លយ​ជា​កម្លាំង​ចិត្ត​ដ៏​ខ្លាំង​មួយ​សម្រាប់​ក្រុម​របស់​លោក Pep ​ទៅ​វិញ​ទេ។ ពួកគេ​នឹង​ប្រឹងប្រែង​លេង​ដើម្បី​ឈ្នះ​ពាន​រង្វាន់​នេះ ​បង្ហាញ​ឱ្យ​ពិភព​លោក​បាន​ឃើញ ​ថា​ក្រុម​ពួកគេ​មាន​សមត្ថភាព​៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT