Vinicius បានឈានចូលវ័យ១៩ឆ្នាំហើយ ខណៈដែលរូបគេសន្យាថានឹងជួយក្រុម Real Madrid រកគ្រាប់បាល់ឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន។កីឡាករប្រេស៊ីលខាងលើ ទើបរកបាន៣គ្រាប់ប៉ុណ្ណោះឱ្យក្រុម Real Madrid នារដូវកាលនេះ ប៉ុន្តែសាមីខ្លួនមិនអន់ចិត្តអ្វីនោះទេ ត្បិតអីមានការរិះគន់បន្តិចបន្ដួចពីអ្នកគាំទ្រក៏ដោយ។ កីឡាករវ័យ១៩ឆ្នាំខាងលើនេះ បានបញ្ជាក់ថាខ្លួនមិនចង់ចាកចេញទៅណាពីក្រុម Real Madrid ឡើយ ហើយសន្យាថានៅពេលខាងមុខ នឹងរកគ្រាប់បាល់បានឱ្យបានច្រើនបំផុត។
Vinicius បាននិយាយថា៖ “ខ្ញុំតែងតែនៅស្ងាត់ស្ងៀមជានិច្ច ខ្ញុំដឹងថាគ្រាប់បាល់នឹងកើតមាននៅពេលខាងមុខ។ ខ្ញុំអាយុ១៩ឆ្នាំហើយ។ Sterling កាលអាយុស្មើខ្ញុំក៏គេធ្វើមិនបានល្អដែរ។ ខ្ញុំនៅតែមានជំនឿចិត្តលើខ្លួនឯង ថានឹងជួយក្រុម Real Madrid បានច្រើនមិនខាននៅពេលខាងមុខ”៕