Simeone ​៖ ​ខ្ញុំ​សប្បាយ​ចិត្ត ទោះ​ស្មើ​ជាមួយ Valencia ​ក៏​ដោយ​

​ក្រុម Atletico Madrid ​លេង​ស្មើ ២-២ ​ជាមួយ​ក្រុម Valencia ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​កាល​ពី​យប់មិញ​នេះ ​សប្ដាហ៍​ទី​២៤។​ក្រុម AT Madrid ​បាន​នាំ​មុខ​ម្ដង​ជា​ពីរ​ដង ប៉ុន្តែ​ចុង​ក្រោយ​ក្រុម Valencia ​នៅ​តែ​អាច​តាម​រក​គ្រាប់​បាល់​បាន​ស្មើ​វិញ​ដដែល។ ​ចំពោះ​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​សម្រាប់​អ្នក​គាំទ្រ​នេះ ​ត្រូវ​បាន​លោក Simeone ​អ្នក​ចាត់ការ​ក្រុម AT Madrid ​ពេញ​ចិត្ត ​និង​មិន​សោកស្ដាយ​ចំពោះ​លទ្ធផល​នេះ​នោះ​ទេ។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា​៖ “វា​ជា​ការ​ប្រកួត​ល្អ​មើល​មួយ ​ក្រុម​នីមួយ​ៗ​សុទ្ធ​តែ​ប្រឹងប្រែង​ដើម្បី​រក​ជ័យជម្នះ​រៀង​ខ្លួន។ ពួកគេ​អាច​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន ​ក្រោយ​ពី​យើង​បាន​នាំ​មុខ​គេ​ម្ដង​ជា​ពីរ​ដង។ ​ខ្ញុំ​មិន​ខឹង​កីឡាករ​របស់​យើង​ឡើយ ​ខ្ញុំ​បាន​ដើរ​ចេញ​ដោយ​សប្បាយ​ចិត្ត ព្រោះ​វា​ជា​ការ​ប្រកួត​ល្អ​មើល​មួយ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT