Haaland ​បន្ដ​រក​គ្រាប់​បាល់​បាន​ជួយ Dortmund ​ឈ្នះ​៤-០ ​យប់មិញ​

​ខ្សែ​ប្រយុទ្ធ Haaland ​របស់​ក្រុម Dortmund ​នៅ​តែ​ធ្វើ​បាន​ល្អ ​បន្ដ​រក​គ្រាប់​បាល់​បាន ​ក្នុង​ជ័យជម្នះ​លើ​ក្រុម Eintracht Frankfurt ​៤-០ ​កាល​ពី​យប់មិញ​នេះ​។ក្រុម Dortmund ​បាន​បរាជ័យ​២​ដង​ផ្ទួន​ទាំង​លីគ និង Cup ​កាល​ពី​សប្ដាហ៍​មុន​នេះ ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ ពួកគេ​បាន​បង្ហាញ​ពី​ឆន្ទៈ​មក​វិញ​ហើយ។ ​៤​គ្រាប់​លើ​ក្រុម Eintracht Frankfurt ​ធ្វើ​បាន​សម្រេច​ដោយ Piszczek ​១​គ្រាប់ Sancho ​១​គ្រាប់ Haaland ​១​គ្រាប់ ​និង​Guerreiro ​១​គ្រាប់។ ​

ទទួល​បាន​៣​ពិន្ទុ​ក្នុង​សប្ដាហ៍​ទី​២២​នេះ ​ធ្វើ​ឱ្យ​ក្រុម Dortmund ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​២​ប៉ុណ្ណោះអាសន្ន​សិន ​ដោយ​មាន​៤២​ពិន្ទុ ​ចាញ់​ក្រុម​កំពូល​តារាង Bayern Munich ​១​ពិន្ទុ ​និង​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT