ក្រុម Manchester City ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបមិនឱ្យចូលលេងពានរង្វាន់ UEFA Champions League ២រដូវកាល ដោយសារតែរកឃើញថាក្លឹបនេះចំណាយប្រាក់លើសកំណត់។មិនត្រឹមតែពិន័យមិនឱ្យលេងនោះទេ ក្លឹប Man City ក៏ត្រូវពិន័យជាប្រាក់២៥លានផោនទៀតផងដែរ ចំពោះទង្វើរបស់ពួកគេនេះ។ វាជាការខាតធំបំផុតសម្រាប់ក្រុម Man City ចំពោះការមិនបានលេងរហូតដល់២ឆ្នាំនេះ។ តាមការគណនា ២រដូវកាលដែលក្រុមនេះមិនបានលេង នឹងត្រូវខាតប្រាក់ប្រមាណជា១៧០លានផោនឯណោះ ទាំងការលក់សិទ្ធិផ្សាយ ពាណិជ្ជកម្ម និងប្រាក់រង្វាន់នានា។
ក្រុម Man City បានបង្ហាញដែរថាពួកគេអន់ចិត្តចំពោះការសម្រេចរបស់ UEFA ប៉ុន្តែមិនមានការភ្ញាក់ផ្អើលអ្វីនោះទេ។ ក្លឹបនេះ ត្រូវបានគេដឹងថាមិនព្រមសហការជាមួយការស៊ើបអង្កេតរបស់ UEFA ជាច្រើនលើកមកហើយ។ ដូច្នេះគេអាចដឹងបានថា ពួកគេដឹងថានឹងត្រូវពិន័យជាយូរមកហើយ៕
ប្រភព៖ DailyMail