អ្នករត់ការ​របស់ Pogba ឲ្យ​តម្រុយ​ដល់​ការ​ចែក​ផ្លូវ​រដូវ​កាល​ក្រោយ​បាត់

Paul Pogba មក​ទល់​ពេល​បច្ចុប្បន្ន មិន​ទាន់​ត្រលប់​មក​បង្ហាញ​ខ្លួន​លើ​ទីលាន​ប្រកួត​នៅ​ឡើយ បន្ទាប់​ពី​ជួប​បញ្ហា​របួស​អស់​រយៈ​ពេល​ជា​ច្រើន​ខែ។ ការ​មក​ដល់​របស់ Bruno Fernandes ក៏​ត្រូវ​បាន​គេ​ជឿ​ថា​នឹង​ក្លាយ​ជា​អ្នក​ជំនួស​កីឡាករ​បារាំង​ចាប់​ពី​ពេល​នេះ​ត​ទៅ។

ថ្លែង​ពី​ភ្នាក់ងារ​រត់ការ​លោក Mino Raiola ក៏​បាន​និយាយ​បើក​ភ្លើង​ខៀវ​សម្រាប់​អនាគត​របស់​ខ្សែ​បម្រើ​រូប​នេះ​រួច​ជា​ស្រេច ថា​អាច​នឹង​ផ្លាស់​ទៅ​ចូលរួម​នៅ​ទ្រនំ​ទឹកដី​អ៊ីតាលី ដែល​ធ្លាប់​រួមរស់​នៅ​ក្លឹប Juventus។

បុរស​វ័យ ២៦ ឆ្នាំ​បាន​ផ្លាស់​ចេញ​ពី Juventus មក​កាន់ Old Trafford ក្នុង​ ២០១៦ ជាមួយ​តម្លៃ​ខ្លួន​ដល់​ទៅ ១០៥ ឡាន​អឺរ៉ូ។

Raiola បាន​និយាយ​ក្រោយ​បញ្ចប់​ការ​ប្រកួត​រវាង AC-Juve ដូច្នោះ​ថា៖ “អ៊ីតាលី​ប្រៀប​បាន​ដូច​ជា​ផ្ទះ​របស់ Paul ទៅ​ហើយ បែប​នេះ​គេ​នឹង​មិន​ប្រកែក​ទេ​ក្នុង​ការ​ត្រលប់​ទៅ Juve តែ​យើង​នឹង​រង់ចាំ​មើល​ថា​មាន​រឿង​អ្វី​កើត​ឡើង​ក្រោយ​ចប់​ពាន​រង្វាន់​ Euro”។

លោក​បន្ថែម៖ “Paul គេ​ចង់​លេង​នៅ​កម្រិត​ដ៏​ខ្ពស់​មួយ តែ​គេ​ក៏​មិន​អាច​ធ្វើ​ទៅ​បាន​ដែរ ប្រសិន United ស្ថិត​ក្នុង​ស្ថានភាព​លំបាកលំបិន​បែប​នេះ”៕ ប្រភព៖ FoxSportAsia

  • អ្នករត់ការ​របស់ Pogba ឲ្យ​តម្រុយ​ដល់​ការ​ចែក​ផ្លូវ​រដូវ​កាល​ក្រោយ​បាត់