យោងតាមសារព័ត៌មាន ESPN បានចុះផ្សាយថាក្លឹបយក្ស Paris Saint-Germain និង Chelsea បាននឹងកំពុងសម្លឹងចូលខ្លួនប្រជែងលើការដណ្តើមយកអ្នកចាំទីថ្មី Dean Henderson។
បុរសវ័យ ២២ ឆ្នាំជាប់កុងត្រាជាមួយ Man Utd ដល់ឆ្នាំ ២០២២ តែបច្ចុប្បន្នស្ថិតលើលក្ខខណ្ឌខ្ចីជើងនៅឯក្លឹប Sheffield United ប៉ុន្តែសមិទ្ធផលរបស់គេនៅរដូវកាលនេះបានជួយក្លឹបម្ចាស់ដី Bramall Lane ច្រើន ពោលរុញឲ្យ Sheffield កំពុងឈរលេខ ៥ ខ្ពស់ជាងក្លឹបចាស់ Man U ទៅទៀត។
Henderson កំពុងរិះរកផ្លូវត្រលប់មកវិញក្នុងនាមជាអ្នកចាំទីដៃទីមួយជំនួស David de Gea ប៉ុន្តែស្រាប់តែក្លឹបយក្សជាច្រើនបានចាប់អារម្មណ៍ចង់បានរូបគេ មិនឲ្យ Man Utd យកទៅវិញទាន់នោះឡើយ៕
ប្រភព៖ BeSoccer