សមាគមបាល់ទាត់ក្រសួងការពារជាតិនៅព្រឹកនេះបានបង្ហាញមុខកីឡាករបរទេស៥រូបជាផ្លូវការសម្រាប់ត្រៀមប្រកួតប្រជែងពានរង្វាន់ Metfone Cambodian League រដូវកាល២០២០ខណៈពិធីបង្ហាញនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០នៅទីស្នាក់ការក្លិបបក្នុងកងយោធិពលខេមរភូមិន្ទ។
https://www.facebook.com/mndarmyfc/posts/2600553080163926?__xts__%5B0%5D=68.ARDI1TUbjKXOf42EICPC43L5sdo26244QYA-fUKegm0uX6d4cRRfZ8LUG_cGm0kIGEP6z7nIqcTQ2bhbnAh19LNO6BD9JulmZ6O393YRcWyhVtvKhH4mjXqquD5AdD4h6GhOjiIVoHkfLGRLiRu6rU2m59xKtMnArIuih9zo0FBthfaXSG50gkKF78hAil3Y1iT1ECLfEbp1VEYNT-PbZyM9nRPYGYTY1FnbBcB3C7NOQps_aDNeF-C9me5m3rd6VOn3pi2YH1cCk5JJtB3crZbDpx7paxS98jPxrxqOEeHgCAejM6-Ne1_YBx3n-Rw6M3FRPQYrDjkeGctZ20AsLX5vz2V-fSiygZq5OYVVMTaMSM3qJ6yRG0hk&__tn__=H-R
កីឡាករទាំង៥រូបនេះមានកីឡាករសញ្ជាតិជប៉ុនមួយរូប កូរ៉េខាងត្បូងមួយរូប កាមេរូនមួយរូប ប្រេស៊ីលមួយរូប និងនីហ្សេរីយ៉ាមួយរូប។ លើសពីនេះក្លិបបានចុះកុងត្រាកិឡាករខ្មែរនិងយុវជនមួយចំនួនធំដើម្បីបំពេញចំណុចខ្វះខាតរបស់ក្លិបពិសេសចំនួសកីឡាករដែលចាកចេញ។
ក្រៅពីពិធីប្រកាសកីឡាករ ក្លិបក៏បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចាប់ដៃគូជាមួយ លោក ម៉េង សៅណេង អគ្កនាយកក្រុមហ៊ុន NT Sport ដែលជាដៃគូសហការណ៍ថ្មីផ្នែកសម្លៀកបំពាក់សម្រាប់រដូវកាល ប្រកួតឆ្នាំ ២០២០ នេះផងដែរ៕