ក្រុម Juventus ក្រោយពីចាញ់ក្រុម Hellas Verona កាលពីប៉ុន្មានថ្ងៃមុននេះ នៅយប់មិញពួកគេលេងស្មើក្រុម AC Milan ទៀត ក្នុងលទ្ធផល ១-១ ពានរង្វាន់ Coppa Italia ជើងទី១វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
កត្តាធ្វើមិនសូវបានល្អប៉ុន្មានប្រកួតនេះហើយ ទើបបានជាអ្នកគាំទ្រហាក់មិនសប្បាយចិត្តជាមួយការដឹកនាំក្រុមរបស់លោក Sarri ឡើយ។ តែបើទោះជាអ្នកគាំទ្រមិនសប្បាយចិត្តយ៉ាងនេះមែន ប៉ុន្តែសម្រាប់សាមីខ្លួន Sarri ដែលជាអ្នកចាត់ការក្រុមវិញ ហាក់ដូចជាគ្មានអ្វីត្រូវបារម្ភចំពោះអនាគតនោះទេ។
អ្នកចាត់ការដែលពូកែខាងជក់បារីខាងលើនេះ បាននិយាយថា៖ “ខ្ញុំមិនបារម្ភទេ រឿងដែលត្រូវបារម្ភខ្លាំងបំផុតក្នុងជីវិតគឺសុខភាពរបស់យើង។ ក្នុងវិស័យបាល់ទាត់ប្រកួតចាញ់ឈ្នះឬស្មើ ជារឿងធម្មតា សំខាន់យើងត្រូវខំប្រឹងប្រែងបន្ដទៀត។ យើងមិនមានបញ្ហាធ្ងន់ធ្ងរឡើយ សម្រាប់២ប្រកួតកន្លងមកនេះ។ វាគ្រាន់តែជាការភ្លាត់បន្តិចបន្តួចប៉ុណ្ណោះ ពួកយើងនឹងត្រលប់មកលេងល្អវិញមិនខាន”៕ប្រភព៖ Dailymail