ស្មើ​គ្នា​មែន​ពិត​តែ AC Milan យប់មិញ ផ្ដាច់កំណត់ត្រា​ឈ្នះៗ​របស់ Juventus បាន​ហើយ

ត្បិត​បើ​ស្មើ ១-១ កាល​ពី​ប្រកួត​នៅ Coppa Italia កាល​ពី​យប់​មិញ ប៉ុន្តែ​ក្លឹប AC Milan បាន​ផ្តាច់​កំណត់ត្រា​ឈ្នះ ៩ ប្រកួត​ជួប​គ្នា​របស់ Juventus បាន​ហើយ។

អតីត​កាល​ក្រុម​ទាំង​ពីរ​ធ្លាប់​បាន​ប៉ះ​គ្នា​ជា​ញឹកញាប់ ហើយ​បើ​រាប់​គ្រប់​ការ​ប្រកួត​ក្នុង​និង​ក្រៅ​ក្របខ័ណ្ឌ គឺ​សេះ​បង្កង់​បាន​ទទួល​ជ័យជម្នះ​ ៩ លើក​បណ្ដាក់​គ្នា តាំង​ពី​រដូវ​កាល ២០១៦/១៧ មក​ម្ល៉េះ ដោយ​មាន​ប្រកួត​ខ្លះ​ស៊ី ៤-០ ក៏​មាន ហើយ​ធ្លាប់​យក​ឈ្នះ​នៅ Supercoppa Italiana និង Coppa Italia កាល​ពី​ចុង​រដូវ​កាល ១៧/១៨ និង​ពាក់​កណ្ដាល​រដូវ​កាល ១៨/១៩។

បញ្ជាក់​ថា​ប្រកួត​ជើង​ទី ២ របស់ AC Milan ​និង Juventus នឹង​សម្រេច​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ៥ មិនា ឆ្នាំ ២០២០ ដើម្បី​សម្រេច​យក​ក្រុម​ដែល​ត្រូវ​ឆ្ពោះ​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន​រង្វាន់ Coppa Italia នា​រដូវ​កាល​នេះ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT