Rakitic ៖ ច្បាស់​ណាស់ ​ខ្ញុំ​អាច​លេង​ជាមួយ Ronaldo ​បាន​តើ​

​ខ្សែ​បម្រើ Ivan Rakitic ​របស់​ក្រុម Barcelona ​បាន​បង្ហើប​ថា​ខ្លួន​មិន​មាន​បញ្ហា​នោះ​ទេ ក្នុង​ការ​លេង​ជាមួយ​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​។

​Rakitic ​មាន​ដំណឹង​ផ្លាស់​ចេញ​ពី​ក្រុម Barcelona ​២​រដូវ​កាល​មក​ហើយ ប៉ុន្តែ​ចុង​ក្រោយ​រូបគេ​នៅ​តែ​បន្ដ​លេង​នៅ​ក្រុម​អ្នក​មាន​បុណ្យ​នេះ​ដដែល។ ​យ៉ាងណាមិញ ​នៅ​រដូវ​កាល​នេះ​ឱកាស​បាន​ចូល​លេង​ជម្រើស​១១​នាក់​ដំបូង​របស់​គេ​កាន់​តែ​តិច​ទៅ ​ធ្វើ​ឱ្យ​ក្លឹប​ជា​ច្រើន​ជា​ពិសេស​នៅ​អ៊ីតាលី​តែ​ម្ដង ​បន្ដ​ចិញ្ចឹម​ចិត្ត​យក​កីឡាករ​ក្រូអាត​នេះ​ម្ដង​ទៀត​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ។

អ្វី​ដែល​កាន់​តែ​ចាប់​អារម្មណ៍​ថែម​ទៀត​នោះ ​កីឡាករ​ខាង​លើ​បាន​និយាយ​នៅ​ថ្ងៃ​នេះ​ទៀត​ថា​៖ “ប្រសិន​បើ​ខ្ញុំ​មាន​ឱកាស​បាន​លេង​ជាមួយ Ronaldo ​ច្បាស់​ណាស់​យើង​អាច​លេង​ជាមួយ​គ្នា​បាន​។ គាត់​ជា​កីឡាករ​ល្អ​ម្នាក់​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។ ​អ្នក​នឹង​រីករាយ​នៅ​ពេល​បាន​មើល​គាត់​លេង ​ហើយ​គាត់​ក៏​កំពុង​ធ្វើ​បាន​ល្អ​នៅ​ក្រុម Juventus ​ផង​ដែរ”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT