លោក Ernesto Valverde ដែលត្រូវក្រុម Barcelona ដកពីតំណែងអ្នកចាត់ការកាលពី១ខែមុននោះ បានបង្ហាញមុខនិងផ្ដល់បទសម្ភាសន៍ជាលើកដំបូងហើយ។
ក្នុងនោះ លោកបានបញ្ជាក់ថាអនាគតនៅមិនទាន់ច្បាស់ថានឹងទៅដឹកនាំក្រុមណាបន្ដទៀតនោះទេ ប៉ុន្តែអ្វីដែលច្បាស់គឺលោកមិនចង់ទៅដឹកនាំក្រុមនៅ Premier League ឡើយ។ លោក Valverde បានបញ្ជាក់ថាបើឱ្យទៅ Premier League លោកចង់ទៅអូស្ត្រាលីវិញប្រសើរជាង។
អ្នកចាត់ការខាងលើបានបញ្ជាក់ថា៖ “អាជីពក្នុងវិស័យបាល់ទាត់នឹងរហូតនោះទេ។ ពេលខ្លះអ្នកត្រូវតែស្វែងរកឱកាសដើម្បីបានទៅកន្លែងប្លែកៗខ្លះ។ ខ្ញុំគោរពដល់ការសម្រេចចិត្តរបស់ Andres ដែលទៅលេងនៅជប៉ុន។ ខ្ញុំក៏ចាប់អារម្មណ៍ជប៉ុនដែរ ព្រោះក្រៅពីការងារយើងអាចទៅថតរូបទេសភាពស្អាតៗបាន។ នៅជប៉ុន មានកន្លែងធម្មតា ទេសភាពស្អាតៗជាច្រើន”៕ប្រភព៖ Dailymail