ខ្សែប្រយុទ្ធ Cristiano Ronaldo បានទាត់ប៉េណាល់ទីចូលចុងម៉ោងឱ្យក្រុម Juventus ស្មើជាមួយ AC Milan ១-១ ក្នុងការប្រកួតពានរង្វាន់ Copa Italia វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ។
ក្នុងការប្រកួតនេះ ក្រុម AC Milan ធ្វើបានយ៉ាងល្អ ដោយរកគ្រាប់បាល់នាំមុខបានមុន នៅនាទី៦១ ដោយកីឡាករ Rebic តែគួរឱ្យស្ដាយនៅនាទី៧១ ក្រុមនេះបានបាត់បង់កីឡាករម្នាក់ គឺខ្សែការពារស្លាប Hernández ដោយទទួលបានកាតលឿង២។ នៅសល់រយៈពេលប៉ុន្មាននាទីចុងក្រោយនេះហើយ ទើបក្រុម Juventus ព្យាយាមវាយសម្រុករហូតបានសម្រេច១គ្រាប់វិញ នៅនាទី៩០+២ ដែលជាគ្រាប់បាល់ប៉េណាល់ទីរបស់ Ronaldo ។
ក្រោយពីបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ១-១ សម្រាប់ជើងទី១នេះហើយ ក្រុមទាំងពីរនឹងត្រូវលេងជើងទី២នៅថ្ងៃទី៥ខែមីនាឆ្នាំ២០២០ទៀត នៅទឹកដីរបស់ក្រុម Juventus ម្ដង៕ប្រភព៖ Dailymail