ចាប់​តាំង​ពី Zlatan ផ្លាស់​មក AC សារ​ជា​ថ្មី តើ Ronaldo ឡើង​ជើង​រក​បាន​ប៉ុន្មាន​គ្រាប់​ហើយ?

នៅ​ប្រកួត​រវាង​ក្លឹប AC Milan និង Juventus ដែល​មាន​ការ​ចាក់​ផ្សាយ​លើ​ទំព័រ CTS Sports រាត្រី​នេះ អ្វី​ដែល​រសើប​បំផុត​នោះ​គឺ​ការ​ចង់​ឃើញ​តារា​ឆ្នើម​វ័យ​ចំណាស់ ២ រូប​តតាំង​គ្នា​គឺ Cristiano Ronaldo និង Zlatan Ibrahimovic។

កីឡាករ​សញ្ជាតិ​ស៊ុយអែត​បាន​ចាកចេញ​ពី LA Galaxy មក​កាន់​ទ្រនំ​ក្លឹប AC Milanកាល​ពី​ថ្ងៃ​ទី ២ មករា ឆ្នាំ ២០២០ ហើយ​ចន្លោះ​ពេល​ជាង ១ ខែ​មក​នេះ តើ Cristiano Ronaldo មាន​ទម្រង់​លេង​បែប​ណា​ខ្លះ?

បើ​រាប់​គ្រប់​ការ​ប្រកួត​ទាំង​អស់​គឺ CR7 រក​បាន ១១ គ្រាប់​និង Assist ១ លើក​ឲ្យ Juventus ពោល​គឺ​តាំង​ពី​បើក​ទំព័រ​ឆ្នាំ ២០២០ កីឡាករ​ព័រទុយហ្គាល់​ហាក់​ឡើង​ជើង​ខ្លាំង​ជាង​ឆ្នាំ​ចាស់ ២០១៩ ជា​រួម​រមែង​មាន​គ្រាប់​បាល់​កើត​ឡើង​ជា​បន្តបន្ទាប់។

ដោយឡែក Zlatan វិញ ទើប​រក​បាន ២ គ្រាប់​មាន​មួយ​នៅ Serie A និង​មួយ​ផ្សេង​ទៀត​នៅ Coppa Italia ហើយ​រាត្រី​នេះ​ជា​ការ​បង្ហាញ​ខ្លួន​ម្តង​ទៀត​ហើយ​របស់​លោក​ព្រះ​នៅ​ពាន​រង្វាន់ Coppa បែប​នេះ​យើង​នឹង​ទៅ​ជួប​គ្នា​លើ​ទំព័រ CTS Sports នា​វេលា​ម៉ោង ០២:៤៥ នាទី​យប់៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT