[ផ្លូវការ] Chelsea ទិញ​បាន Hakim Ziyech ពី​ក្លឹប Ajax ជា​ផ្លូវការ​ហើយ

​បន្ទាប់​ពី​ផ្ទុះ​ចចាមអារ៉ាម​កាល​ពី​យប់​មិញ ទី​បំផុត​ក្លឹប AFC Ajax បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​ថា​រវាង​ខ្លួន​និង​ក្លឹប Chelsea FC របស់​អង់គ្លេស បាន​សម្រេច​ព្រមព្រៀង​លើ​ការ​លក់​ចេញ Hakim Ziyech នា​រដូវ​កាល​ក្រោយ។

សារ​បង្ហោះ​លើ Twitter ប៉ុន្មាន​នាទី​មុន​នេះ​បន្តិច AFC Ajax បាន​បង្ហាញ​ការ​សាទរ​សម្រាប់ Chelsea ជុំវិញ​ការ​យក​បាន​កីឡាករ​សញ្ជាតិ​ហូឡង់។

https://twitter.com/AFCAjax/status/1227926942122414081?ref_src=twsrc%5Egoogle%7Ctwcamp%5Eserp%7Ctwgr%5Etweet

បើ​តាម​តម្លៃ​ខ្លួន​និង​ព័ត៌មាន​ខ្លះៗ​លើ TransferMarkt បាន​ឲ្យ​ដឹង​ Ziyech មាន​តម្លៃ​ផ្ទេរ​ចេញ​ថ្លៃ ៤០ លាន​អឺរ៉ូ ដែល​កិច្ច​ព្រមព្រៀង​នឹង​ចាប់​ផ្តើម​អនុវត្ត​ទៅ​បាន​នា​ថ្ងៃ​ទី ១ ​កក្កដា ឆ្នាំ ២០២០ ប៉ុន្តែ​បច្ចុប្បន្ន​ការ​ចរចា​គឺ​សម្រេច​រួចរាល់​ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT