ខ្សែ​ប្រយុទ្ធ Man Utd ​ទើប​យក​ពី​ចិន​មក ​ត្រូវ​ហាត់​ម្នាក់​ឯង​១៤​ថ្ងៃ​សិន ​ទើប​អាច​ចូល​ក្រុម​បាន​

​ខ្សែ​ប្រយុទ្ធ Odion Ighalo ​ត្រូវ​បាន​ក្រុម Manchester United ​ខ្ចី​ជើង​ពី​ក្រុម ​Shanghai Shenua ​របស់​ប្រទេស​ចិន ​មក​រួម​ក្រុម​រហូត​ដល់​ចប់​រដូវ​កាល​នេះ​។

យ៉ាងណាមិញ ​ដោយសារ​តែ​រូបគេ​លេង​នៅ​ប្រទេស​ចិន ​កន្លែង​ដែល​កំពុង​ផ្ទុះ​មេរោគ Corona ​នោះ ​ទើប​តម្រូវ​ឱ្យ​ក្រុម Man Utd ​ត្រូវ​ឱ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ហាត់​ម្នាក់​ឯង​១៤​ថ្ងៃ​សិន ទើប​អាច​ចូល​ហាត់​ជាមួយ​ក្រុម ​និង​លេង​ជាមួយ​គ្នា​បាន​។ ​ការ​ធ្វើ​បែប​នេះ ​ដោយសារ​តែ​គេ​ខ្លាច Ighalo ​មាន​ផ្ទុក​មេរោគ Corona ​ព្រោះ​ថា​មេរោគ​នេះ ​អាច​នៅ​ក្នុង​ខ្លួន​មនុស្ស​បាន​ដូច​ធម្មតា ​ទាល់​តែ​១៤​ថ្ងៃ ទើប​ចេញ​រោគ​សញ្ញា​ខ្លះ។

​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​ខាង​លើ​ទោះ​ជា​មិន​ទាន់​បាន​ហាត់​ជាមួយ​សមាជិក​ក្រុម​មែន ​ប៉ុន្តែ​រូបគេ​សប្បាយ​ចិត្ត​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ចូល​លេង​ជួយ​ក្រុម។ ​សាមី​ខ្លួន​ក៏​បាន​បញ្ជាក់​ថា​ក្លឹប​ធ្វើ​ត្រូវ​ហើយ ដែល​ប្រុងប្រយ័ត្ន​ចំពោះ​មេរោគ Corona ​ហើយ​ខ្លួន​ឯង​ក៏​ចង់​ដឹង​ថា​ឆ្លង​មេរោគ​ឬ​អត់​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​រូបគេ​មាន​សុខភាព​ធម្មតា៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT