នាទីផ្សារដោះដូរកីឡាករកាលពីរដូវក្ដៅរងាកន្លងទៅ យើងបានឃើញការផ្ទេរចេញនូវកីឡាករកំពូលមួយចំនួនរួចមកហើយ ដោយតម្លៃខ្លួនរបស់ពួកគេខ្លះមានការហក់ឡើងខ្ពស់បើធៀបនឹងរដូវកាលមុនៗ។
ក្នុងនោះដែរ Haaland ឈរលេខ ១ ឡើង ៥៥ លានអឺរ៉ូមកទល់ ៦០ លានអឺរ៉ូ ខណៈ Lautaro Martinez របស់ Inter Milan មានតម្លៃខ្លួនកើនឡើង ៥០ លានអឺរ៉ូកើនមកដល់ ៨០ លានអឺរ៉ូ ដោយឡែកយុវជន Ansu Fati កើន ៤០ លានអឺរ៉ូពេញ ដោយតម្លៃខ្លួនរបស់គេកន្លងមកថ្លៃមិនដល់ ១ លានអឺរ៉ូផងនោះ។
អ្នកបន្ទាប់មានដូចជា Odegaard (Real Sociedad), Kulusevski (Parma), Mount (Chelsea), Camavinga (Rennais), Alexander-Arnold (Liverpool), Mane (Liverpool), Joao Felix (At Madrid) ឡើងតម្លៃខ្លួនជាង ៣០ លានអឺរ៉ូថេរត្រឹមរយៈពេលពាក់កណ្តាលរដូវកាលនេះ៕
ប្រភព៖ TransferMarkt