Man Utd ឲ្យ ២០០ ០០០ ផោន/សប្ដាហ៍ ឲ្យ​តែ Sancho ព្រម​មក​ចុះចូល​នៅ Old Trafford

សន្ទុះ​នៃ​ការ​ចរចា​របស់ Jadon Sancho ជាមួយ​ក្លឹប Manchester United ហាក់​កាន់​តែ​ពុះ​កញ្ជ្រោល​ខ្លាំង​ឡើង ត្បិត​បើ​មាន​ការ​ទាមទារ​ចង់​បាន​ពី​គូ​ប្រជែង​នៃ​ក្លឹប Chelsea និង Real Madrid ក៏​ពិត​មែន។

ប្រភព​ពី Mirror បាន​ឲ្យ​ដឹង​ថា Sancho នឹង​ទទួល​បាន​ប្រាក់​ពលកម្ម​ប្រមាណ ២០០ ០០០ ផោន/សប្តាហ៍ ប្រសិន​ណា​ព្រម​ទម្លាក់​ចុង​ប៊ិច​ចុះ​ហត្ថលេខា​មក​ចូលរួម​នៅ Old Trafford។

ភាគរយ​ច្រើន​អាច​ជា​នឹង​យក Sancho ចូល​បាន ព្រោះ​តាម​ដំណឹង​ Chelsea គឺ​ទើប​ជោគជ័យ​នាំ​យក Hakim Ziyech ​នា​រដូវ​កាល​ក្រោយ​នេះ លើ​តម្លៃ​ខ្លួន​ប្រមាណ ៤០ លាន​ផោន។

បញ្ជាក់​ថា Sancho ជា​យុវជន​លេចធ្លោ​មួយ​រូប​នៅ​អង់គ្លេស ដោយ​រដូវ​កាល​នេះ​រក​បាន ១៥ គ្រាប់​និង Assist ១៩ លើក​ហើយ​គ្រប់​ការ​ប្រកួត​ទាំង​ក្នុង​និង​ក្រៅ​ក្របខ័ណ្ឌ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT