អីយ៉ាស់! Liverpool ​ត្រៀម​១០០​លាន​ផោន ​យក​កីឡាករ​ម្នាក់​នេះ​ពី Dortmund ​

​ក្រុម​ហង្ស​ក្រហម Liverpool ​ត្រៀម​កញ្ចប់​ប្រាក់​១០០​លាន​ផោន ដើម្បី​ទិញ​យក​ខ្សែ​បម្រើ​ស្លាប Sancho ​ពី​ក្រុម Dortmund ​នៅ​រដូវ​កាល​ក្រោយ​នេះ​។

​មិន​មែន​មាន​តែ Liverpool ​មួយ​ទេ ​ក្រុម Man City ​ក៏​មាន​បំណង​ចង់​បាន​ខ្សែ​បម្រើ​អង់គ្លេស​ខាង​លើ​នេះ​ដែរ។ ​Sancho ​នេះ​ជា​អតីត​កីឡាករ Man City ​ដែល​ចាកចេញ​ពី​ក្រុម​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ។ លេង​នៅ Dortmund ​តែ​២​រដូវ​កាល​ប៉ុណ្ណោះ រូបគេ​បាន​អភិវឌ្ឍ​សមត្ថភាព​ខ្លាំង រហូត​ដល់​កម្រិត​កំពូល​មួយ ដែល​ធ្វើ​ឱ្យ​ក្លឹប​ធំ​ៗ​ជា​ច្រើន​ចង់​បាន​រូបគេ។

​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​រំពឹង​ថា​យក Sancho ​បាន ​ដោយសារ​តែ​លោក​ជា​អតីត​អ្នក​ចាត់ការ​ក្រុម​នៅ​អាល្លឺម៉ង់​ខាង​លើ​នេះ ​ហើយ​មាន​ទំនាក់ទំនង​ល្អ​ស្រាប់​ជាមួយ​ថ្នាក​ដឹក​នាំ​ក្រុម Dortmund ​។ តម្លៃ​ខ្លួន​ដែល​ក្រុម Liverpool ​ត្រៀម​ដេញ​ថ្លៃ​យក​នោះ គឺ​១០០​លាន​ផោន​៕ប្រភព៖ Dailymail


 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT