លោក Pep Guardiola បាននិយាយដោយត្រង់ថា ប្រសិនបើឱ្យលោកដឹកនាំក្រុមមិនមានកីឡាករល្អៗដូច Manchester City ក៏លោកមិនអាចឈ្នះពានរង្វាន់អ្វីបានដែរ។
លោក Pep បានបញ្ជាក់ថាលោកមិនមែនជាអ្នកចាត់ការអស្ចារ្យអ្វីនោះទេ ដោយត្រឹមជាអ្នកចាត់ការក្រុមបាល់ទាត់ល្អម្នាក់ប៉ុណ្ណោះ។ ការទទួលបានជោគជ័យកន្លងមក គឺដោយសារតែលោកអាចមានឱកាសដឹកនាំក្រុមល្អៗ ដូចជា Manchestser City នេះជាដើម ដែលពោរពេញដោយកីឡាករឆ្នើមៗ។ ប្រសិនបើឱ្យលោកទៅដឹកនាំក្រុមថ្មី ឬមិនមានកីឡាករខ្លាំងៗទេ នោះឱកាសលើកពានសម្រាប់លោកក៏មិនមានច្រើនដូចគ្នា។
លោក Pep បច្ចុប្បន្ននេះបានឈ្នះពានរង្វាន់សរុប២៩ហើយក្នុងអាជីពដឹកនាំក្រុម ពោលគឺច្រើនជាងអ្នកចាត់ការណាទាំងអស់ក្នុងលីគកំពូលអង់គ្លេស។ យ៉ាងណាមិញ អតីតគ្រូ Bayern Munich រូបនេះ នៅតែដាក់ខ្លួនដដែល៕ប្រភព៖ Dailymail