ក្រុម Chelsea កាន់តែកៀកក្នុងការទិញយកខ្សែបម្រើ Hakim Ziyech ពីក្រុម Ajax ហើយ ក្រោយពីក្លឹបទាំងពីរត្រូវគ្នាក្នុងតម្លៃ៣៨លានផោន។
លោក Lampard ចាប់ផ្ដើមមើលជើងកីឡាករបណ្ដើរៗហើយ ក្រោយពីក្លឹបនេះទទួលបានកញ្ចប់ប្រាក់សម្រាប់ចំណាយនារដូវកាលក្រោយ។ ដោយឡែកកីឡាករដំបូងគេដែលក្លឹបនេះទាក់ទងទី Hakim ដែលជាកីឡាករឆ្នើមរបស់ក្រុម Ajax ។ ខ្សែបម្រើវ័យ២៦ឆ្នាំនេះ ត្រូវបានក្រុម Chelsea តាមទិញម្ដងមកហើយកាលពីខែមករាកន្លងទៅ ប៉ុន្តែត្រូវបដិសេធ ព្រោះតម្លៃខ្លួនមិនត្រូវគ្នា។
ដោយឡែកក្រោយពីការចរចាជាច្រើនលើកមក ពេលនេះមានប្រភពថាក្លឹបទាំងពីរបានយល់ព្រមក្នុងតម្លៃផ្ទេរ ៣៨លានផោនហើយ។ ការផ្ទេរនឹងកើតឡើងនៅរដូវក្ដៅខាងមុខនេះ៕ប្រភព៖ Dailymail