(វីដេអូ) Inter ចាញ់​ក្នុង​ដី​ជើង​ទី ១ ទល់ Napoli នៅ Coppa Italia យប់មិញ

Inter Milan មិន​អាច​យក​ឈ្នះ​ទៅ​លើ​ក្រុម​ភ្ញៀវ Napoli បាន​នោះ​ទេ​នៅ​ការ​ប្រកួត​ជើង​ទី ១ វគ្គ ៤ ក្រុម​ចុង​ក្រោយ Coppa Italia កាល​ពី​យប់មិញ។

ប្រព័ន្ធ​ការពារ​និង​អ្នកចាំទី​ដ៏​រឹងមាំ​របស់ Napoli បាន​ទប់​មិន​ឲ្យ Inter សម្រេច​ទី​សូម្បី​មួយ​គ្រាប់ ត្បិត​បើ​មាន​ឱកាស​បើក​ការ​វាយប្រហារ ១៤ លើក​និង​ចំ​គោលដៅ ៤ លើក​ក៏​ពិត​មែន។ ស្រប​ពេល​ Napoli បាន​បំបែក​មួយ​គ្រាប់​នៅ​នាទី ៥៧ ដោយ​កីឡាករ Fabian Ruiz ហើយ​ទប់​រហូត​ដល់​បិទ​ការ​ប្រកួត​តែ​ម្តង។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=czzpKj_IdLM

បញ្ជាក់​ថា​នៅ​យប់​នេះ​នឹង​មាន​គូ​សំខាន់​មួយ​ផ្សេង​ទៀត​រវាង AC Milan និង Juventus មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports ផង​ដែរ។ ខណៈ​ការ​ប្រកួត​នា​ជើង​ទី ២ ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី ៥&៦ មិនា​ខែ​ក្រោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT