ប្រញាប់​ខ្លាំង​ហើយ Barcelona ទម្លាក់​ថ្លៃ​ខ្លួន​កីឡាករ​ម្នាក់​មក​សល់​ត្រឹម ១៧ លាន​អឺរ៉ូ

Luis Suarez និង Ousmane Dembele ដែល​សុទ្ធ​សឹង​ជា​សមាសភាព​សំខាន់​នៅ​តំបន់​ប្រយុទ្ធ​របស់ Barcelona បាន​រង​របួស​ទាមទារ​ពេលវេលា​សម្រាក​រយៈ​ពេល​យូរ​ដូច​គ្នា ជា​ហេតុ​ញាំង​ឲ្យ​ក្លឹប​កំពុង​ស្ល​ខ្លាំង​ក្នុង​ការ​ចង់​បាន​អ្នក​ថ្មី​មក​ចូលរួម​នា​ទីផ្សារ​ដោះដូរ​រដូវ​កាល​ក្រោយ។

ក្នុង​នោះ​ក្លឹប​ក៏​ចាំ​បាច់​ត្រូវ​ការ​បង្កើន​ចំណូល​មួយ​ផ្នែក​ធំ​ផង​ដែរ ព្រោះ​ការ​ចាយ​លុយ​លើ​កីឡាករ​តំបន់​ប្រយុទ្ធ ហើយ​ចង់​បាន​ជើង​ឆ្នើម​ទៀត​នោះ​គឺ​កាន់​តែ​ត្រូវ​ចាយ​លុយ​ធំ​ក្រាស់ក្រែល​បំផុត។

គោលដៅ​លក់​ចេញ​ដែល​ Barca ចង់​ឲ្យ​ឆាប់​ចេញ​បំផុត គឺ Rafinha Alcantara ដោយ​បច្ចុប្បន្ន​កំពុង​លេង​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ឲ្យ​ក្លឹប Celta Vigo។

តម្លៃ​ផ្តាច់​កុងត្រា​របស់​គេ​កាល​ពី​ឆ្នាំ​ទៅ​ថ្លៃ ៧៥ លាន​អឺរ៉ូ តែ​ដំណឹង​ចុង​ក្រោយ​នេះ​គឺ​អ្នក​មាន​បុណ្យ​បាន​ទម្លាក់​មក​សល់​ត្រឹម ១៧ លាន​អឺរ៉ូ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ក្លឹប​ណា​មួយ​ឆាប់​ទិញ​ដាច់​បំផុត។

មូលហេតុ​នេះ​ហើយ​ទើប​កន្លង​ទៅ​យើង​ឃើញ Barcelona ដាច់​ចិត្ត​លក់ Carles Perez ឲ្យ​ទៅ Roma ​ត្រឹម​តម្លៃ​តែ ១៣ អឺរ៉ូ​ប៉ុណ្ណោះ​នៅ​ខែ មករា ដើម​ឆ្នាំ ២០២០ នេះ៕

ប្រភព៖ Marca

  • ប្រញាប់​ខ្លាំង​ហើយ Barcelona ទម្លាក់​ថ្លៃ​ខ្លួន​កីឡាករ​ម្នាក់​មក​សល់​ត្រឹម ១៧ លាន​អឺរ៉ូ