នៅក្របខ័ណ្ឌ Premier League ជាក្របខ័ណ្ឌប្រកួតប្រជែងមួយ ដែលនៅទីនោះក៏មានទំហំអ្នកគាំទ្រនិងទស្សនាផ្ទាល់មិនចាញ់បណ្តាលីគឯទៀតនៅតំបន់អឺរ៉ុបឡើយ។ ក្លឹបយក្សជាច្រើនមានចំណូលរាប់រយលានក្នុងមួយឆ្នាំៗ ជាហេតុញាំងឲ្យពួកគេហ៊ានចាយលុយធំលើការនាំយកកីឡាករកំពូលៗចូលក្លឹប។
តើអ្នកដឹងទេ Man Utd គឺជាក្លឹបមួយដែលហ៊ានចាយលុយច្រើនបំផុតលើថ្លៃពលកម្មកីឡាករ ហើយក្នុងនោះមាន De Gea ជាអ្នកទទួលបានចំណូលច្រើនបំផុតដល់ទៅ ២៣ លានអឺរ៉ូក្នុងមួយឆ្នាំ។
ខាងក្រោមយើងបង្ហាញពីសមាសភាព ១០ រូបប្រចាំ PL កើបលុយបានច្រើនបំផុត៖
១០.Harry Kane (Tottenham) – ១២,៣ លានអឺរ៉ូ/ឆ្នាំ
៩.Marcus Rashford (Man Utd) – ១២,៣ លានអឺរ៉ូ/ឆ្នាំ
៨.Mohamed Salah (Liverpool) – ១២,៣ លានអឺរ៉ូ/ឆ្នាំ
៧.Sergio Aguero (Man City) – ១៤,១ លានអឺរ៉ូ/ឆ្នាំ
៦.Anthony Martial (Man Utd) – ១៥,៣ លានអឺរ៉ូ/ឆ្នាំ
៥.Mesut Ozil (Arsenal) – ១៦,៥ លានអឺរ៉ូ/ឆ្នាំ
៤.Paul Pogba (Man Utd) – ១៧,៨ លានអឺរ៉ូ/ឆ្នាំ
៣.Raheem Sterling (M.City) – ១៨,៥ លានអឺរ៉ូ/ឆ្នាំ
២.Kevin de Bruyne (M.City) – ១៩,៧ លានអឺរ៉ូ/ឆ្នាំ
១.David de Gea (Man Utd) – ២៣ លានអឺរ៉ូ/ឆ្នាំ