Juventus ត​កុងត្រា​ថ្មី​ឲ្យ​តារា​ឆ្នើម​មួយ​រូប​ដល់​ឆ្នាំ ២០២៤

ក្លឹប Juventus ទើប​តែ​បាន​ប្រកាស​កិច្ច​ព្រមព្រៀង​ផ្លូវការ​មួយ​ជុំវិញ​ការ​បន្ត​កុងត្រា​ថ្មី​ដល់​អ្នកចាំទី Wojciech Szczesny ដល់​ឆ្នាំ ២០២៤ ។

ជុំវិញ​កិច្ចព្រមព្រៀង​កុងត្រា​ថ្មី​ក្លឹប​បាន​ឲ្យ​ដឹង​ថា៖ “ដំណើរ​ផ្សងព្រេង​ដ៏​អស្ចារ្យ រវាង Szczesny និង Juventus នឹង​ត្រូវ​បាន​បន្ត​ដល់​ឆ្នាំ ២០២៤ ហើយ​វា​គ្មាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ទេ ព្រោះ​ជា​ការ​បន្ត​កុងត្រា​ដ៏​សក្តិសម​បំផុត​មួយ”។

អ្នកចាំទី​ដៃ​ស្អិត​សញ្ជាតិ​ប៉ូឡូញ បាន​ផ្លាស់​ចេញ​ពី Arsenal នា​រដូវ​កាល ២០១៧ ហើយ​ត្រូវ​បាន​ខ្ចី​ជើង​ទៅ Roma រយៈ​ពេល​ខ្លី ​មុន​ផ្លាស់​មក​ស្នង​ដៃ​ទី​មួយ​បន្ទាប់​ពី Gianluigi Buffon វិញ។

បុរស​វ័យ ២៩ ឆ្នាំ​បាន​បង្ហាញ​ខ្លួន ១៦ លើក​ហើយ​នៅ Serie A រដូវ​កាល​នេះ ដោយ​ទប់​បាល់ Clean Sheet ចំនួន ៦ លើក។ បច្ចុប្បន្ន Juventus ឈរ​នៅ​លេខ ២ តាម​ស្មើ​ Inter នៅ​លំដាប់​ពិន្ទុ ខណៈ​នៅ Coppa Italia ត្រូវ​តតាំង Milan នា​វគ្គ​ ៤ ក្រុម​ចុង​ក្រោយ៕

ប្រភព៖ Football-Italia

  • Juventus ត​កុងត្រា​ថ្មី​ឲ្យ​តារា​ឆ្នើម​មួយ​រូប​ដល់​ឆ្នាំ ២០២៤