Ronaldo ថា​ខឹង Barca រឿង​មួយ ទើប​ផ្លាស់​ទៅ Real Madrid ទាំង​មិន​ញញើត

ក្នុង​កិច្ចសម្ភាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ Ronaldo Nazario ដែល​ជា​វីរបុរស​ជើង​ចាស់​មួយ​រូប​របស់​ប្រេស៊ីល​និង​បណ្តា​ក្លឹប​យក្ស​តំបន់​អឺរ៉ុប បាន​កកាយ​ដល់​ដើមចម​នៃ​ហេតុផល​ដែល​ខ្លួន​សម្រេច​ចិត្ត​បោះបង់ Barcelona ហើយ​ផ្លាស់​មក​ចូលរួម​នៅ Real Madrid។

នៅ​ឆ្នាំ ១៩៩៦ Barcelona បាន​ទិញ Ronaldo ពី PSV នៅ​តម្លៃ​ខ្លួន ១៥ លាន​អឺរ៉ូ លុះ​មួយ​ឆ្នាំ​ក្រោយ​មក​ក៏​ផ្លាស់​ទៅ Inter Milan នៅ​តម្លៃ ២៨ លាន​អឺរ៉ូ តែ​ដល់​ឆ្នាំ ២០០២ ស្រាប់​តែ Los Blancos ចរចា​ទិញ​យក​ជោគជ័យ​នៅ​តម្លៃ​ខ្លួន ៤៥ លាន​អឺរ៉ូ។

បុរស​វ័យ ៤៣ ឆ្នាំ​រូប​នេះ​និយាយ​ថា៖ “ខ្ញុំ​គិត​ថា​ចង់​បន្ត​កុងត្រា​ជាមួយ Barcelona ពេល​បញ្ចប់​រដូវ​កាល ១៩៩៦-៩៧ តែ​ ៥ ​ថ្ងៃ​ក្រោយ​ពួក​គេ​ស្រាប់​តែ​ប្រាប់​ខ្ញុំ​ថា​មិន​អាច​បន្ត​កុងត្រា​បាន​ទេ ពោល​គឺ​ខ្ញុំ​មិន​ដែល​គិត​ថា​ចង់​ចាកចេញ​ទេ តែ​បើ​ក្លឹប​មិន​ឲ្យ​តម្លៃ​ខ្ញុំ​ហើយ គឺ​មាន​តែ​សម្រេច​ចិត្ត​បែប​ហ្នឹង”។

លោក​បន្ត៖ “ខ្ញុំ​ទៅ​ចូលរួម​នៅ Madrid ព្រោះ​ខ្ញុំ​ចង់​លេង​នៅ​ទី​នោះ វា​ជា​ក្តី​ស្រមៃ​របស់​ខ្ញុំ ដែល​ធ្លាប់​គិត​ថា​នឹង​ខិតខំ​ខ្លាំង​ហើយ​ថ្ងៃ​ណា​មួយ​វា​អាច​កើត​ឡើង”៕

ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT