ផ្ទុះ​មេរោគ Corona ​ធ្វើ​ឱ្យ​ការ​ប្រណាំង​ឡាន Chinese Grand Prix ​ផ្អាក​បណ្ដោះអាសន្ន​

​ដោយសារ​តែ​មេរោគ Corona ​កំពុង​ផ្ទុះ​ខ្លាំង​នៅ​ប្រទេស​ចិន ​បាន​ធ្វើ​ឱ្យ​ការ​ប្រកួត Chinese Grand Prix ​នៅ​ខែ​មេសា​ខាង​មុខ​នេះ ​ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​សិន​។

ដំបូង​ឡើយ​ការ​ប្រកួត​ប្រណាំង​ឡាន​ខាង​លើ​នេះ ​នឹង​ធ្វើ​ឡើង​ខេត្ត Shanghai ​នៅ​ថ្ងៃ​ទី​១៩​ខែ​មេសា​ឆ្នាំ​២០២០​នេះ។ តែ​ដោយសារ​បច្ចុប្បន្ន​នៅ​ប្រទេស​ចិន ​កំពុង​ផ្ទុះ​មេរោគ​ឆ្លង Corona ​ទើប​តម្រូវ​ឱ្យ​អ្នក​រៀប​ចំ​ការ​ប្រកួត​សម្រេច​ចិត្ត​ផ្អាក​ការ​ប្រកួត​នេះ​សិន ហើយ​មិន​ទាន់​រក​ពេល​កំណត់​ថ្មី​បាន​ឡើយ​ទេ។ មិន​ត្រឹម​តែ​ការ​ប្រកួត​ប្រណាំង​ឡាន​ទេ សូម្បី​ការ​ប្រកួត​បាល់ទាត់​វិញ ​ក៏​លីគ​ប្រទេស​ចិន​បាន​ផ្អាក​សិន​ដែរ ដោយសារ​តែ​ខ្លាច​ឆ្លង​ជំងឺ Corona ​។

សូម​បញ្ជាក់​ថា​គិត​ត្រឹម​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ​ឆ្នាំ​២០២០​នេះ ​មេរោគ Corona ​បាន​សម្លាប់​មនុស្ស ១ ១១២​នាក់​ហើយ ខណៈ​ដែល​ជាង​៤​ម៉ឺន​នាក់​ទៀត​កំពុង​ផ្ទុក​មេរោគ សម្រាប់​នៅ​មន្ទីរពេទ្យ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT