ក្រុមហង្សក្រហម Liverpool កំពុងត្រៀមបន្ដកុងត្រាឱ្យខ្សែការពារ Van Dijk រហូតដល់៥ឆ្នាំទៀត ដើម្បីជៀសវាងក្លឹបដទៃប្រជែងយករូបគេទៅបាត់។
Van Dijk ដែលចូលរួមជាមួយក្រុម Liverpool កាលពីខែមករាឆ្នាំ២០១៨កន្លងទៅ ជាមួយតម្លៃខ្លួនខ្ពស់បំបែកកំណត់ត្រានោះ ពេលនេះត្រូវបានក្រុម Liverpool រៀបចំតកុងត្រាឱ្យរូបគេ៥ឆ្នាំទៀតហើយ។ ជាមួយកុងត្រាថ្មីនោះ ប្រាក់តម្លៃពលកម្មនឹងកើនពី ១២៥ ០០០ផោន ទៅដល់ ១៥០ ០០០ផោនក្នុង១សប្ដាហ៍។ ការសម្រេចតកុងត្រាយ៉ាងលឿននេះ ក្រោយពីមានក្លឹបជាច្រើនទាក់ទងកីឡាករហុល្លង់នេះឱ្យចាកចេញពីក្រុមហង្សក្រហមនារដូវក្ដៅខាងមុខ។
Van Dijk បានជាប់ឈ្មោះជាកីឡាករល្អបំផុតនៅអង់គ្លេសកាលពីរដូវកាលមុន ខណៈ ដែលរដូវកាលនេះ រូបគេក៏នៅតែធ្វើបានល្អ និងជួយក្រុម Liverpool ឈរកំពូលតារាងដាច់ពិន្ទុក្រុមលេខ២ច្រើនផងដែរ៕ប្រភព៖ Dailymail