Man Utd ​ត្រៀម​១៦០​លាន​ផោន ​ទិញ​យក​កីឡាករ​២​នាក់​នៅ​រដូវ​កាល​ក្រោយ​

​ក្រុម​បិសាច​ក្រហម Manchester United ​ត្រៀម​កញ្ចប់​ប្រាក់​១៦០​លាន​ផោន ​ដើម្បី​នាំ​យក​កីឡាករ​២​នាក់​មក​រួម​ក្រុម​គឺ ​Jack Grealish ​និង ​James Maddison។

​ក្រុម​បិសាច​ក្រហម ​កំពុង​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​ថ្មី ​សម្រាប់​រដូវ​កាល​ខាង​មុខ​នេះ ក្រោយ​ពី​តំបន់​ប្រយុទ្ធ​បច្ចុប្បន្ន​នេះ​ហាក់​ដូចជា​មិន​ទាន់​ល្អ​ទាល់​តែ​សោះ។ ពួកគេ​កំពុង​ស្ថិត​នៅ​គម្លាត​៦​ពិន្ទុ​ពី​ក្រុម​លេខ​៤ ​ក្នុង​តារាង ​ឆ្លង​កាត់​២៥​ប្រកួត​កន្លង​មក​នេះ។ ប្រភព​នៅ​អង់គ្លេស ​បាន​បញ្ជាក់​ថា​លោក Ole ​កំពុង​មើល​ឃើញ​កីឡាករ​២​នាក់​ក្នុង​បញ្ជី​ទិញ​ចូល​របស់​ខ្លួន។

​២​នាក់​នោះ​គឺ ​Jack Grealish ​និង ​James Maddison។ Jack ​ជា​កីឡាករ​ឆ្នើម​ម្នាក់​របស់​ក្រុម Aston Villa ​។ រូបគេ​ក៏​បាន​បង្ហាញ​អារម្មណ៍​ចង់​មក​លេង​នៅ​ក្រុម Man Utd ​ផង​ដែរ។ ​ស្រប​ពេល James ​វិញ ​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​ឡើង​ជើង​ម្នាក់​របស់​ក្រុម Leicester City ​ដែល​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​នា​រដូវ​កាល​នេះ។ ​ក្រុម Man Utd ​រំពឹង​ថា​ទឹក​ប្រាក់​១៦០​លាន​ផោន ល្មម​សម្រាប់​នាំ​យក​កីឡាករ​២​នាក់​នេះ​មក​រួម​ក្រុម​ហើយ៕ប្រភព៖ dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT