បន្ទាប់ពីការមកដល់របស់អ្នកចាត់ការលោក Quique Setien ខ្សែការពារ Nelson Semedo បានបង្ហាញទឹកចិត្តសប្បាយរីករាយជាខ្លាំង ព្រោះបានទទួលទំនុកចិត្តពេញទំហឹងពីសំណាក់គ្រូបង្វឹកថ្មី។
នៅ ៤ ប្រកួតចុងក្រោយមិនថានៅ Copa del Rey និង LaLiga ខ្សែការពារសញ្ជាតិព័រទុយហ្គាល់បានជាប់នៅជម្រើសដំបូង ហើយលេងពេញជើង ៩០ នាទីពេញធឹង ជារួមបានដក់ជាប់សឹងគ្រប់ការប្រកួតទាំងអស់ដែល Setien បានជ្រើសរើស។
Semedo បាននិយាយថា៖ “សម្រាប់ខ្ញុំកំពុងតែទទួលបានរឿងល្អ ដោយអ្នកចាត់ការថ្មីទុកចិត្តខ្ញុំខ្លាំងណាស់ ហើយអ្វីដែលខ្ញុំគឺមានតែការខិតខំខ្លាំងដើម្បីបង្ហាញទៅកាន់ការជឿទុកចិត្តនោះវិញ”។
ខ្សែការពាររូបនេះបន្ថែម៖ “នេះប្រហែលជារដូវកាលដ៏ល្អបំផុតសម្រាប់ខ្ញុំនៅ Barcelona ប៉ុន្តែក៏សោកស្តាយដែលក្រុមមិនទាន់នាំមុខកំពូលតារាង គ្រាន់ថាវានៅសេសសល់ប្រកួតច្រើនទៀត បែបនេះយើងនៅតែមានឱកាសយកជើងឯក”៕
ប្រភព៖ AF