Ole ថា​ខ្សែ​ប្រយុទ្ធ​ថ្មី Ighalo នឹង​បាន​ចូល​លេង​នៅ​ប្រកួត​ដ៏​កក្រើក​មួយ​នេះ

អ្នកចាត់ការ​លោក Ole Gunnar Solskjaer បាន​បង្ហើប​ហើយ​ថា​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Odion Ighalo នឹង​ត្រូវ​បាន​ដាក់​ឲ្យ​មាន​ឈ្មោះ​ក្នុង​ការ​ប្រកួត​នៅ​ជំនួប​ទល់ Chelsea ក្នុង​ក្របខ័ណ្ឌ Premire League ខាង​មុខ។

កីឡាករ​នីហ្សេរីយ៉ា​បាន​ផ្លាស់​ពី SH Shenhua មក​ចូលរួម​នៅ Man Utd កាល​ពី​ថ្ងៃ​ទី ៣១ ​មករា ឆ្នាំ ២០២០ លើ​លក្ខខណ្ឌ​ខ្ចី​ជើង​ដល់​បញ្ចប់​រដូវ​កាល។

អ្នកចាត់ការ Solskjaer បាន​និយាយ​ថា៖ “យើង​ចង់​រួម​បញ្ចូល​គេ​ឲ្យ​បាន​លឿន​បំផុត ដោយ​គេ​នឹង​ធ្វើ​ដំណើរ​ទៅ​ជាមួយ​យើង​ [ទៅ Stamford Bridge] ខណៈ​យើង​នឹង​មើល​កាយសម្បទា​របស់​គេ​នៅ​សប្តាហ៍​នេះ តែ​ខ្ញុំ​គិត​ថា​យើង​អាច​សម្រួច​គេ​បាន​ហើយ”។

រំឭក​ថា​ការ​ប្រកួត​រវាង Chelsea នឹង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី ១៧ ​កុម្ភៈ​ខាង​មុខ ដោយ​បច្ចុប្បន្ន United កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៨ ស្រប​ពេល Chelsea ឈរ​នៅ​លេខ ៤ ប្រសិន​បិសាច​បរាជ័យ​ជំនួប​នេះ​ទៀត គេ​ជឿ​ថា​ United នឹង​អស់​ឱកាស​ប្រជែង Top 4 លេង​ UCL ហើយ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT