លោក Herbert Hainer ប្រធានក្លឹប Bayern Munich បានបញ្ជាក់ថាលោកមិនចង់បាន Cristiano Ronaldo មករួមក្រុមឡើយ ព្រោះវ័យរបស់គេច្រើនណាស់ទៅហើយ។
Bayern Munich កំពុងស្វែងរកខ្សែប្រយុទ្ធល្អម្នាក់មករួមក្រុមទៀត ក្រោយពីការចាកចេញរបស់ Arjen Robben និង Franck Ribery ទៅ ក្រុមមិនទាន់អាចរកអ្នកមកជំនួសឱ្យសក្ដិសមបាន។ ក្នុងនោះដែរ មានមតិជាច្រើនលើកឡើងថា Ronaldo ដែលបច្ចុប្បន្នកំពុងលេងនៅ Juventus គឺជាកីឡាករល្អម្នាក់ អាចត្រូវគ្នាជាមួយក្រុមយក្សអាល្លឺម៉ង់បាន។
ជាមួយរឿងនេះ បានធ្វើឱ្យលោក Herbert ដែលជាប្រធានក្លឹបបានច្រានចោល។ លោកអះអាងថា Ronaldo ពិតជាកីឡាករកំពូលម្នាក់នៅលើលោកនេះមែន ប៉ុន្តែបើមើលទៅវ័យបច្ចុប្បន្ននេះ រូបគេមានអាយុ៣៥ឆ្នាំទៅហើយ។ ដូច្នេះ តាមវ័យនេះ ហាក់ដូចជាចាស់ពេក សម្រាប់ការលេងឱ្យក្រុម Bayern Munich ទៅហើយ៕ប្រភព៖ Mirror