ខ្សែប្រយុទ្ធ Dembele របស់ក្រុម FC Barcelona បានធ្វើដំណើរទៅរកគ្រូពេទ្យដល់ហ្វាំងឡង់ ដើម្បីឱ្យជួយវះកាត់របួសដែលរ៉ាំរៃរបស់ខ្លួន។
កីឡាករបារាំងខាងលើនេះ នឹងទទួលការវះកាត់ដោយគ្រូពេទ្យឈ្មោះ Sakari Orava នៅថ្ងៃនេះ ក្នុងក្រុង Turku បន្ទាប់ពីមានបញ្ហារបួសសរសៃពួររាប់ខែនៅជើងខាងស្ដាំរបស់ខ្លួន។ ត្រលប់ទៅឆ្នាំ២០១៧ឯណោះវិញ ខ្សែប្រយុទ្ធខាងលើនេះក៏ធ្លាប់គ្រូពេទ្យឈ្មោះ Orava វះកាត់ឱ្យម្ដងមកហើយ ជាមួយរបួសស្រដៀងគ្នានេះនៅជើងខាងឆ្វេង។ គេដឹងច្បាស់ថាការវះកាត់នេះ នឹងតម្រូវឱ្យ Dembele អវត្តមានពីទីលានរហូតដល់ចប់រដូវកាលនេះតែម្ដង។
កីឡាករម្នាក់ទៀត Hiroki Abe ដែលស្ថិតនៅក្រុម B របស់ Barcelona ក៏នឹងត្រូវវះគាត់នៅថ្ងៃនេះដូចគ្នាក្នុងប្រទេសហ្វាំងឡង់ដែរ។ លោកគ្រូពេទ្យ Orava ត្រូវបានគេស្គាល់ថាជាពេទ្យជំនាញខាងសរសៃនិងធ្លាប់វះកាត់ឱ្យបុគ្គលល្បីៗជាច្រើននាក់រួចមកហើយ៕ប្រភព៖ Marca