Barcelona ​ចង់​ទិញ Suarez  ​ដើម្បី​ជំនួស Suarez ​វិញ​

​ក្រុម Barcelona ​កំពុង​ទាក់ទង​ទិញ​យក​ខ្សែ​ប្រយុទ្ធ Luis Suarez ​ពី​ក្រុម Watford ​ដើម្បី​មក​ជំនួស​កន្លែង​របស់​កីឡាករ Luis Suarez ​ដែល​កំពុង​មាន​របួស​និង​វ័យ​កាន់​តែ​ច្រើន​ទៅ​ហើយ។

Suarez ​កំពុង​លេង​ឱ្យ​ក្រុម Real Zaragoza ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​ពី​ក្រុម Watford ​ទៅ។ ​កីឡាករ​វ័យ​២២​ឆ្នាំ​នេះ​រក​បាន​១៤​គ្រាប់​ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​២៦​ប្រកួត​កន្លង​មក​នៅ​អេស្ប៉ាញ។ ​ដោយសារ​តែ​លេង​ល្អ​បែប​នេះ​ហើយ ទើប​ក្រុម​អ្នក​មាន​បុណ្យ​មើល​ឃើញ ​និង​តាម​ទិញ​យក​តែ​ម្ដង។

យ៉ាងណាមិញ ​ក្រុម Watford ​ទំនង​ជា​មិន​អាច​លក់​កីឡាករ​ដែល​ចេញ​ពី​ថ្នាល​យុវជន​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប​ឡើយ។ ​ពួកគេ​គ្រោង​នឹង​យក​រូបគេ​ត្រលប់​ទៅ​លេង​នៅ​អង់គ្លេស​វិញ​ផង​ដែរ ​នា​រដូវ​កាល​ក្រោយ។ កីឡាករ​សញ្ជាតិ​កូឡុំប៊ី​ខាង​លើ​នេះ ​មិន​ដែល​បាន​លេង​ឱ្យ​ក្រុម​ដើម​របស់​ខ្លួន​មួយ​ប្រកួត​ណា​ទេ ដោយ​ត្រូវ​គេ​ខ្ចី​ជើង​រហូត​៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT