ខ្សែប្រយុទ្ធ Eden Hazard នឹងអាចចូលលេងបានវិញក្នុងការប្រកួតទល់ក្រុម Celta Vigo នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះក្នុងពានរង្វាន់ La Liga ។
Hazard ខកខានលេងឱ្យក្រុម Real Madrid ជាច្រើនប្រកួតមកហើយ ដោយសារតែរបួស។ កីឡាករបែលហ្សិកនេះ តាំងពីផ្លាស់មកលេងនៅក្លឹប Real Madrid មក រូបគេនៅមិនទាន់បានបង្ហាញសមត្ថភាពឱ្យបានលេចធ្លោនៅឡើយទេ ស្របពេលអ្នកគាំទ្រកំពុងតាមដានជើងរបស់គេខ្លាំង។ លោក Zidane មានជំនឿចិត្តលើអតីតកីឡាករ Chelsea រូបនេះ បើទោះជារដូវកាលដំបូងធ្វើមិនសូវបានល្អក៏ដោយ។
អ្នកចាត់ការខាងលើបានបន្ថែមទៀតថា នៅប្រកួតទល់ក្រុម Celta Vigo ចុងសប្ដាហ៍នេះ Hazard នឹងអាចចូលលេងវិញបានហើយ។ ខ្សែប្រយុទ្ធលេង១៣ប្រកួត រកបាន១គ្រាប់ខាងលើនេះ បានបង្ហាញអារម្មណ៍ដែរថាការរបួសយូរខែនេះ ធ្វើឱ្យខ្លួននឹកទីលានខ្លាំងណាស់។ ការប្រកួតនៅចុងសប្ដាហ៍នេះ រូបគេសង្ឃឹមថានឹងធ្វើបានល្អ ដើម្បីឱ្យអ្នកគាំទ្រសប្បាយចិត្ត៕ប្រភព៖ Dailymail