អតីត​មេ​ធំ​ Barca៖ “Cristiano Ronaldo និង Lionel Messi អាច​ចាប់​ដៃ​លេង​ជាមួយ​គ្នា​បាន​តើ”

អតីត​នាយក​ជាន់​ខ្ពស់​នៅ​ក្លឹប FC Barcelona លោក Ariedo Braida បាន​សង្កត់​ធ្ងន់​ថា​វា​ពិត​ជា​អាច​ទៅ​រួច ការ​ដែល Lionel Messi ត្រូវ​ចាកចេញ​ពី Camp Nou ហើយ​អាច​នឹង​លេច​មុខ​នៅ​លើ​ទីលាន​រួម​ជើង​ជាមួយ​នឹង Cristiano Roanldo។

ទន្ទឹម​នឹង​ដែល Messi បាន​ផ្ទុះ​សង្រ្គាម​ពាក្យ​សម្តី​កាល​ពី​ពេល​កន្លង​ទៅ​ជាមួយ​នឹង​លោក Eric Abidal ​លោក Braida បាន​និយាយ​ប្រាប់ Rai Radio 1 ថា៖ “ពួក​គេ​សុទ្ធ​សឹង​ជា​កីឡាករ​ល្អ ដែល​អាច​លេង​ជាមួយ​គ្នា​បាន ហើយ​នឹង​ដំណើរការ​ទៅ​បាន​យ៉ាង​ល្អ​ថែម​ទៀត​ផង”។

និយាយ​អំពី​ការ​ចាកចេញ​លោក​បន្ថែម៖ “Messi គេ​រស់នៅ​ទី​នេះ​ជាមួយ​គ្រួសារ​គេ​តាំង​ពី​អាយុ ១៣ ឆ្នាំ ហើយ​គេ​ធ្វើ​បាន​ល្អ​ខ្លាំង​នៅ Barcelona បែប​នេះ​វា​ពិបាក​សម្រាប់​គេ​នឹង​ចាកចេញ តែ​ក៏​មិនមែន​ថា​មិន​អាច​ទៅ​រួច​នោះ​ដែរ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT